- KHM NEWS

Breaking

Thursday, June 26, 2025

 ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានឡើងត្រឡប់មកវិញ ស្របពេលមានភ្លៀងធ្លាក់គ្រប់ឃុំ/សង្កាត់


បន្ទាប់ពីទឹកទន្លេបានស្រកអស់ជាច្រើនថ្ងៃ នៅថ្ងៃនេះបានឡើងត្រឡប់មកវិញ និងមានភ្លៀងធ្លាក់ផងដែរ ជាមួយគ្នានេះលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៥នេះទឹកទន្លេបានឡើងត្រឡប់មកវិញនៅកម្ពស់៧.០០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,១៦ម៉ែត្រ ។ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៤,៨០ម៉ែត្រតែប៉ុណ្ណោះ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។


ជាមួយគ្នានេះដែរចំពោះស្ថានភាពអាកាសធាតុវិញមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ទៀតថាមានឃុំ/សង្កាត់ទាំងអស់ក្នុងខេត្តកំពង់ចាម មានបិរមាណភ្លៀងធ្លាក់តិច ឬច្រើនកាលពីល្ងាច និងយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។


ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។





No comments:

Post a Comment

Pages