- KHM NEWS

Breaking

Monday, June 23, 2025

 បណ្ឌិត​ ហែម​ ប្រសេីរ​ ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់ និងតំណាងសមាគមអង្គការទាំង ២២ អង្គភាព ប្រកាសគាំទ្រវិធានការឆ្លើយតប របស់ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជុំវិញវិធានការ ផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ចាប់ពីម៉ោង១២យប់នេះតទៅ។ ស្របពេលដែលបក្ស ប្រឆាំងថៃមួយ ជូនយោបល់ទៅរាជរដ្ឋាភិបាលថៃថាឲ្យឈប់លក់ប្រេងឲ្យកម្ពុជា ដែលនឹងធ្វើឲ្យកម្ពុជាចុះចាញ់។ ចំណុចនេះ ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន បញ្ជាក់ទៅភាគីថៃវិញថា កម្ពុជាមិនស្លាប់ដោយសារមិននាំប្រេងពីថៃមកនោះទេ ប៉ុន្តែអ្នកដែលស្លាប់គឺក្រុមហ៊ុន PTT របស់ ថៃទៅវិញទេ។






No comments:

Post a Comment

Pages