ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា
===========================
ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ លោក ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម និង Mr. Sakchai Worrasangasilpa នាយកគ្រប់គ្រងក្រុមហ៊ុន ហ៊ីតាឈិ អេលេវេធ័រ (ខេមបូឌា) ឯ.ក បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន នាយករង ប្រធានការិយាល័យ ដេប៉ាតឺម៉ង់ តំណាងក្រុមហ៊ុន ព្រមទាំងនិស្សិតសរុប៩៨នាក់ផងដែរ។
ក្នុងគោលបំណងនៃ ដើម្បីគាំទ្រលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងបណ្តុះបណ្តាលបច្ចេកទេសជំនាញជណ្តើរយន្ត និងវិស័យមេកានិកផ្សេងៗទៀត ដោយផ្តើមចេញពី៖
1-ការកែលម្អកម្មវិធីសិក្សា
2-ការបណ្តុះបណ្តាលគ្រូបង្គោល
3-អនុវត្តកម្មវីធីត្រឡប់ទៅឧស្សាហកម្មវិញ(RIS)
4-ទទួលយកសិស្ស និស្សិត ទស្សនកិច្ចសិក្សា ចុះកម្មសិក្សា និងចូលបម្រើការងារនៅក្រុមហ៊ុន
5-ផ្តល់អ្នកជំនាញបច្ចេកទេសរបស់ក្រុមហ៊ុនចែករំលែកបទពិសោធន៍។
សូមបញ្ជាក់ផងដែរថា៖ កន្លងទៅគ្រូបង្គោលរបស់វិទ្យាស្ថានបានទទួលការបណ្តុះបណ្តាលចំនួន២លើកតាមរយៈក្រុមហ៊ុនGGear Group និងជួយលើការរៀបចំកម្មវិធីសិក្សា បណ្តុះបណ្តាលគ្រូបង្គោល និងក្រុមហ៊ុនកូមិនខ្មែរផ្តល់ឱកាសគ្រូបង្គោលវិទ្យាស្ថានចំនួន៣រូបចុះហាត់ការ(RIS)រយៈពេល៣ខែផងដែរ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងខាងលើវិទ្យាស្ថានបានបើកវគ្គបណ្តុះបណ្តាលជំនាញការដំឡើង និងថែទាំជណ្តើរយន្តជំហានដំបូង(លើកទី១)ដល់សិស្សចំនួន៣០នាក់វេនសៅរ៍-អាទិត្យ កាលពីដើមខែឧសភា ឆ្នាំ២០២៥ ស្ថិតក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យគោលដៅ១លាន៥សែននាក់របស់រាជរដ្ឋាភិបាលអណត្តិទី៧នៃរដ្ឋសភា។
No comments:
Post a Comment