ក្នុងឱកាសដ៏មហានក្ខត្តឫក្សអធិកអធមឧត្តមខត្តិយយស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧២ យាងចូល ៧៣ ព្រះ វស្សា របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នាថ្ងៃពុធ ៣ រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ទូលព្រះបង្គំជាខ្ញុំ តាងនាម សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព ព្រមទាំង ថ្នាក់ដឹកនាំ សមាជិក សមាជិកា ទូទាំងរាជធានី-ខេត្ត-ក្រុង-ស្រុក ទាំងអស់ និងតំណាងឱ្យចាងហ្វាងការផ្សាយទាំង ៣៦ អង្គភាព មាន មហាកិត្តិយសប្រកបដោយបីតិសោមនស្ស រីករាយជាអនេក សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយព្រះរាជសព្ទសាធុការពរ បវរមហា ប្រសើរដ៏សម្បយុត្តដោយ ជយមង្គលាភិរម្យ សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះរាជកាយពលវិបុលមាំមួន ព្រះរាជបញ្ញាញាណឈ្លាសវៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ក្នុងព្រះ បរមសិរីរាជសម្បត្តិ ទ្រង់គង់ជានិមិត្តរូបនៃឯកភាពជាតិ និរន្តរភាពជាតិ និងទ្រង់ធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជាបានស្ថិតស្ថេរចីរកាល។
031 55 66 570-016 384 484
No comments:
Post a Comment