អ្នកសារព័ត៌មានសម្ដីមិនសំចៃមាត់ ពូ ហ៊ន ត្រូវក្រសួងព័ត៌មាន កោះហៅសួរនាំស្អែកនេះហើយ រឿងគ្រមសីលធម៌ វិជ្ជាជីវៈព័ត៌មាន ក្រោយសាលាដំបូងខេត្ត កំពង់ចាម ព្រមានវិធានការច្បាប់រឿងចុះ live ទំនាស់ដីធ្លី
ក្រសួងព័ត៌មាន កោះហៅ លោក ផាត់ ហ៊ន ចាងហ្វាងគេហទំព័រ "khplus-cambodia" ចូលរួមកិច្ចប្រជុំ ជជែកពិភាក្សាលើកការអនុវត្តក្រុមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន នៅថ្ងៃស្អែកទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
ការកោះហៅនេះក្រោយពី សាលាដំបូងខេត្ត កំពង់ចាម បានព្រមានវិធានការផ្លូវច្បាប់ក្រោយពីលោកចុះ live បញ្ហាដីធ្លីនៅ ខេត្តនេះ កាលពីពេលថ្មីៗនេះ។
No comments:
Post a Comment